Serey is utilizing Blockchain technology

cryptocurrency

senghuy

http://i63.tinypic.com/16ghceo.jpg ខណៈលុយឌីជីថល ឬ ហៅថា cryptocurrency កំពុងផ្ទុះឡើងនិងក្លាយជាប្រធានបទយ៉ាងក្តៅគគុក ស្របពេលដែលមានមតិលើកឡើងវិជ្ជមាន និងអវិជ្ជមានរួមគ្នា ប៉ុន្តែការពិតមួយដែលគេមើលឃើញនោះគឺ លុយឌីជីថលបង្កើតឡើងដើម្បីលុបបំបាត់របៀបចាយលុយបែបបុរាណ ។ ឯកឧត្តម សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសណី និងទូរគមនាគមន៍ មានប្រសាសន៍ថា ការវិវត្តន៍នៃធនាគារ បើអត់មានបច្ចេកវិទ្យាជួយទេច្បាស់ជាដើរទៅមុខមិនរួច ។ ហើយជំនួញផ្នែកធនាគារសព្វថ្ងៃកំពុងប្រឈមបញ្ហាធ្ងន់ ដោយសារលុយឌីជីថលកំពុងរីកចម្រើន គ្រប់គ្នាអាចចាយលុយបាន ដោយមិនបាច់មានធនាគារកណ្តាល អាចផ្ទេរលុយចុះឡើងដោយផ្ទាល់ គ្រប់គ្នាធ្វើជាធនាគារដោយខ្លួនឯង ។ គួររំលឹកថា លុយឌីជីថលដូចជា Bitcoin ជាដើម កើតចេញពីការស្រមើលស្រមៃនៃអ្នកដែលបានបង្កើតប្រព័ន្ធនេះឡើង ដោយគិតចង់ធ្វើការកែប្រែនូវទម្លាប់ក្នុងការចាយលុយឲ្យកាន់តែមានភាពងាយស្រួល សាមញ្ញ និងមានសុវត្ថិភាពជាងមុន ជំនួសឲ្យការចាយលុយជាក្រដាស់ប្រាក់ និងការដកដាក់លុយនៅក្នុងធនាគារ ដែលបង្កការស្មុគស្មាញច្រើនដល់អ្នកប្រើប្រាស់។ អ្វីដែលធ្វើឲ្យប៉ះពាល់ដល់វិស័យធនាគារខ្លាំងគឺលុយឌីជីថលឡើងថ្លៃមិនគួរឲ្យជឿ ជាក់ស្តែង Bitcoin មានតម្លៃដំបូងប្រមាណតែ ០.០០០១ដុល្លារប៉ុណ្ណោះ ប៉ុន្តែខណៈពេលនេះ Bitcoin បានកើនរហូតដល់ជាង១ម៉ឺនដុល្លារអាមេរិក ទៅហើយក្នុងមួយ Bitcoin ។ ឯកឧត្តម សេង សុភាព ក៏បានបញ្ជាក់ថា មិនមែនតែជំនួញធនាគារទេដែលប្រឈមនឹងបញ្ហា ប៉ុន្តែវិស័យផ្សេងៗទៀតនឹងត្រូវផ្លាស់ប្តូរដោយបច្ចេកវិទ្យាដូចគ្នា ហើយចំពោះធនាគារបើមិនព្រមផ្លាស់ប្តូរបច្ចេកវិទ្យារបស់ខ្លួនទេ ច្បាស់ជាត្រូវបិទទ្វារមិនខាន ។ ក្នុងនោះធនាគារនៅអាមេរិកឯណោះវិញក៏កំពុងព្រួយបារម្ភពីឥទ្ធិពលនៃលុយឌីជីថល ដែលអាចប៉ះពាល់ដល់ជំនួញរបស់ពួកគេ ខណៈដែលអតិថិជនបានផ្លាស់ប្តូរការធ្វើអាជីវកម្មទៅកាន់ចំណែកទីផ្សារផ្សេង ឬទិញផលិតផលដែលស្ថិតក្នុងតំបន់ហានិភ័យដូចជាលុយឌីជីថលជាដើម ។ ប៉ុន្តែទោះជាយ៉ាងណាក៏ធនាគារជាច្រើនបានទប់ស្កាត់នឹងហាមឃាត់ ចំពោះការចរាចរណ៍លុយឌីជីថលនេះ សូម្បីតែធនាគារជាតិកម្ពុជាក៏ប្រកាសមិនទទួលស្គាល់ចំពោះលុយឌីជីថលដែរ ព្រមទាំងបានបង្ហើបថា ពីមុ​ន ធនាគារជាតិក៏បានព្រមាន ប្រជាជនមិនឲ្យប្រើប្រាស់លុយឌីជីថលនេះ ព្រោះវាជាទម្រង់ឆបោកថ្មីនៅកម្ពុជា ហើយរហូតដល់បច្ចុប្បន្ននេះ ធនាគារជាតិនៃ​កម្ពុជា មិនអនុញ្ញាតឲ្យក្រុមហ៊ុនណាមួយធ្វើប្រតិបត្តិការទិញ លក់រូបបិយប័ណ្ណប្រភេទនេះឡើយ។
0.000 SRY$0.00
Global
Global

Comments