Serey is utilizing Blockchain technology

យល់ដឹងអំពីចក្ខុ ភាគ2(ប្រព័ន្ធកែវយឹតអុបទិកនិងកាយវិភាគសាស្ត្រ)optical lens system

![045417B1-E242-4A4C-97A6-9D976F34D3BF.jpeg](https://serey.io/imageupload_data/e2674d6fe7de0e0f4caab0eb84fbeaba3dc1fad1)![18689C65-4632-42F3-9EF0-2CE33355C0AD.jpeg](https://serey.io/imageupload_data/7a64fb571c6d60a160f83c6f9f83b6d0e020224c) ភ្នែកមនុស្សរបស់យើងអាចប្រៀបធៀបបានជាមួយនឹងកាមេរ៉ាថតរូប គឺដូចនៅក្នុងកាមេរ៉ា វាមានសំណុំកែវថត និងចានហ្វីលរូបភាព សម្រាប់កំណត់ត្រាពន្លឺ។ ភ្នែកមានកញ្ចក់ពីរ ដែលហៅថាប្រព័ន្ធកែវថត គឺវាមានកែវផ្នែកខាងមុខ(cornea)និងកែវភ្នែកជាក់ស្តែង ផ្នែកខាងក្នុង(lens) ស្ថិតនៅចន្លោះកែវទាំងពីរ គឺមាន(Iris)ប្រៀបដូចជាវាំងននសម្រាប់បិទបើកលៃតម្រូវឬកំណត់កាំរស្មីនៃពន្លឺដែលចូលមកក្នុងភ្នែក និងបញ្ជាក់នូវព័ណ៌របស់ភ្នែកនៃបុគ្គល ហើយនៅចំកណ្តាលវាំងនននោះគឺអ្នកនឹងឃើញមានរន្ធដ៏តូចមួយ ហៅថាប្រស្រីភ្នែក(pupil)។ ស្ថិតនៅខាងក្នុងភ្នែកប៉ែកខាងក្រោយនៃគ្រាប់ភ្នែកគឺមានចានហ្វីល រីទីណា(retina) ប្រព័ន្ធកែវថតជាអ្នកចាប់យកនូវពន្លឺនិងមានមុខងារបញ្ចាំងពន្លឺនេះនៅលើរីទីណា ហើយភាពមុតស្រួចនៃរូបភាពអាស្រ័យលើចំនុចប្រតិកម្មនៃពន្លឺ។ ប្រសិនបើចំនុចប្រតិកម្មនេះវាកំណត់ទីតាំងយ៉ាងពិតប្រាកដនៅលើចានហ្វីលរីទីណា( ritina) នោះអ្នកនឹងមើលឃើញរូបភាពយ៉ាងជាមុតស្រួច។ ដូច្នេះអាស្រ័យលើទីតាំងរបស់ចំនុចប្រតិកម្មពន្លឺនេះ ធ្វើឱ្យយើងចាំបាច់ត្រូវប្រើវ៉ែនតាដើម្បីកែតម្រូវឬ៏អត់។ មូលហេតុដែលធ្វើឱ្យអ្នកមើលឃើញច្បាស់ឬមិនច្បាស់គឺមានច្រើនយ៉ាងណាស់ នេះគ្រាន់តែជាកត្តាចំបងមួយប៉ុណ្ណោះដែលពាក់ព័ន្ធជាមួយនិងការមើលឃើញនៃចក្ខុរបស់មនុស្សទូទៅ។ រៀបរៀងដោយ : reacheany.art
0.000 SRY$0.00
Global
Global

Comments