ការធ្វេសប្រហែស វាជាកំហុសមួយ ដែលយើងអាចកែប្រែបាន!
ការមើលរំលង មិនមែនជាកំហុសទេ តែវាជាការធ្វេសប្រហែសរបស់មនុស្ស។ កំហុសធំ ឬតូច មិនមែន មិនអាចកែបានទេ លើកលែងតែមនុស្ស មិនចង់កែ ទើបបានជាកែមិនកើត ហើយបើកែមិនកើតហើយ មនុស្សនោះ គឺអស់តម្លៃហើយ។
មនុស្សតែងយល់ថា ខ្លួនឯងត្រឹមត្រូវ តែត្រូវរបៀបយ៉ាងម៉េច ក៏ខ្លួនឯងជាអ្នក បកស្រាយដែរ ហើយរឿងហេតុពិតប្រាកដ ដែលខ្លួនឯងត្រូវ ឬខ្លួនឯងខុស នោះយ៉ាងម៉េចនោះ គឺមានតែមនុស្សនៅជុំវិញយើង និងប្រជាជនទាំងអស់ មើលឃើញ ស្ដាប់ឮ ធ្វើការវាយតម្លៃអំពីការពិត ឬការមិនពិត ចំពោះខ្លួនយើងប៉ុណ្ណោះ ដែលអាចបញ្ជាក់ពីលទ្ធផលនៃការពិត ឬមិនពិត របស់ខ្លួនយើងបាន។
បើមនុស្សយើងគិតតែពីកេរ្តិ៍ឈ្មោះខ្លួនឯង ហើយភ្លេចគិតរឿងជាតិ ប្រជាជន និងបូរណភាពទឹកដី តើបានប្រយោជន៍អ្វី? ក្នុងនាមជាអ្នកនយោបាយ ឬមន្ត្រីរាជការគ្រប់ប្រភេទ ត្រូវតែជាមនុស្សដែលត្រូវគិតគូរដល់ជាតិ ប្រជាជន និងទឹកដីជាធំ ហើយកុំសូវខ្វល់រឿងអំណាច បុណ្យសក្តិ កិត្តិយស ទ្រព្យសម្បត្តិ ... ខ្លាំងពេក ព្រោះរឿងទាំងអស់នេះ ជារឿងបំផ្លាញជាតិ មិនមែនរឿងស្នេហាជាតិទេ។
ប្រវត្តិសាស្ត្រជាសាក្សី ហើយត្រូវកត់ត្រាទុកទាំងអស់ អំពីអំពើបំផ្លាញជាតិ និងអំពើស្នេហាជាតិ របស់អ្នកនយោបាយ និងមន្ត្រីរាជការគ្រប់ប្រភេទ។ ក្នុងនាមជាអ្នកស្រឡាញ់ ឬអ្នកបម្រើជាតិ ប្រជាជន និងការពារទឹកដីកម្ពុជា ត្រូវធ្វើនូវអ្វីដែលគួរធ្វើ ហើយកុំសូវគិតរឿងដែលសង្គមជាតិមិនចង់បាន ឬមិនត្រូវការច្រើនពេក៚
ស្នើទៅកាន់...អំពីខ្ញុំ
@pov
Comments