ឆេះរថយន្តដឹកសិល្បករមួយក្រុមទៅថតនៅគិរីរម្យ

នៅថ្ងៃម្សិលមិញនេះ មានហេតុការណ៍គួរឲ្យតក់ស្លុតមួយបានកើតឡើងទៅរថយន្តដឹកតារាសម្ដែងមួយក្រុមទៅថតកុននៅគិរីរម្យ ដោយរថយន្តសិល្បករកំពុងជិះបានឆាបឆេះ ផ្ទុះ ធ្វើឲ្យសិល្បកររត់បាតជើងសព្រាតដូចគ្នា។ហេតុការណ៍នេះ កើតឡើងនៅម៉ោង ១០ និង៣០នាទីព្រឹកនាថ្ងៃម្សិលមិញនៅតំបន់គិរីរម្យ ដោយរថយន្តដឹកសិល្បករមួយក្រុមខាងលើ ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង។ លោក យន សុភ័ក្រ ដែលជាតារាសម្ដែងម្នាក់ក្នុងចំណោមតារាខ្មែរ៣-៤នាក់ទៀតស្ថិតនៅលើឡានមុនហេតុការណ៍ បានប្រាប់ថា នេះជាហេតុការណ៍ដ៏គួរឲ្យរន្ធត់បំផុតលើកដំបូងក្នុងឆាកជីវិតរបស់លោក។

តារាប្រុសដដែល បានរៀបរាប់ពីហេតុការណ៍ថា នៅវេលាម៉ោងដូចខាងលើនាថ្ងៃម្សិលមិញនេះ លោក និងសិល្បករផ្សេងទៀតបានរួមដំណើរជាមួយគ្នា នៅក្នុងរថយន្តខាងលើ ដើម្បីថតកុនមួយរឿង។ មុនទៅដល់កន្លែងកើតហេតុ រថយន្ត បានជួបឧប្បត្តិហេតុរបូតទុយោប្រេងសាំង ម្ដងជាពីរដង។ តៃកុង ឡានក៏បានចុះទៅ ធ្វើម្ដងជាពីរដឹងដែរ និងបន្តដំណើរទៅមុខរហូតដល់កើតរឿង។
ប៉ុន្តែពេលទៅដល់កន្លែងកើតហេតុ រថយន្តចាប់ផ្ដើមធ្វើទុក្ខខ្លាំងឈានដល់ឆាបឆេះតែម្ដង។ “ពេលទៅជិតដល់កន្លែងឆេះហ្នឹង ឡានធ្វើទុកទៀត ដោយធំក្លិនផ្សែងពេញឡាន ពួកខ្ញុំក៏ប្រាប់តៃកុងឡានថា ពូឡានដូចអត់ស្រួលទេពូ...ហើយពូតៃកុងឡានថា មិនអីទេ ផុតផ្លូវកោងបន្តិចសិន លុះដល់ផុត ឈប់ហើយបើកដំបូលឡានខាងមុខ គ្រាន់បើកមក អណ្ដាតភ្លើងចេញមកវូ...ចេញមកវូ ពួកខ្ញុំរត់ ខ្លះក៏ហក់ពីលើឡានមកតែម្ដង ពិតជារន្ធត់ណាស់បង"។

តាមលោក យន សុភ័ក្រ ហេតុការណ៍ខាងលើ មិនបានបណ្ដាលនរណាម្នាក់រងរបួសទេ ប៉ុន្តែរថយន្តម៉ាក សុំាយ៉ុង ១៥កៅអី និងទ្រព្យសម្បត្តិជាគ្រឿងសម្រាប់ថតកុនមួយចំនួន ត្រូវបានឆាបឆេះអស់ទាំងស្រុង៕

https://www.facebook.com/khmerstarzone/videos/1915031735472812/?t=129
by : ទារិកា
Comments