គ្មានអ្វីដែលល្អជាងការចេះអធ្យាស្រ័យទេ
មនុស្សជាច្រើនតែងស្វែងរកបញ្ហា តែមិនព្រមរកដំណោះស្រាយនៃបញ្ហា ។ រកបញ្ហានឹងឃើញតែពីបញ្ហា បើរកដំណោះស្រាយនឹងឃើញតែដំណោះស្រាយ បើរកវិធីដើម្បីរីកចំរើននោះបញ្ហានឹងត្រូវបានដោះស្រាយដោយស្វ័យប្រវត្តិ ។
មនុស្សជាច្រើនមិនដឹងខ្លួនថាពួកគេកំពុងធ្វើអ្វីនោះទេ ទាំងខ្លួនកំពុងសាងកំហុសដោយមិនដឹងខ្លួន ព្យាយាមរកបញ្ហាធ្វើអ្វី? រកបញ្ហាវាប្រៀបដូចជាការរួមដៃគ្នាដើម្បីវាយឆ្នាំបាយខ្លួនដូច្នេះដែរ ។ ហេតុអ្វីបានជាមិនព្រមរកវិធីដើម្បីរួមគ្នារីកចំរើន ?
Comments