ក្រោយបញ្ចប់ប្រឡងមួយព្រឹកបេក្ខជនបាក់ឌុបមានទាំងខ្យល់គនិងវិលមុខក្អួតចង្អោរ
ក្រោយបញ្ចប់ប្រឡងមួយព្រឹកបេក្ខជនបាក់ឌុបមានទាំងខ្យល់គនិងវិលមុខក្អួតចង្អោរ
ដោយ៖វីរៈ
ភ្នំពេញ៖បន្ទាប់ពីបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុបមួយព្រឹករួចមកមាន បេក្ខជននៅតាមមណ្ឌលមួយចំនួនមានបញ្ហាសុខភាព ដូចជាវិលមុខ ខ្យល់គរ វិលមុខ ក្អួតចង្អោរក្នុងនេះមួយចំនួនអាចបន្តការប្រឡងបានបន្តទៅទៀត។
បើ យោងតាមហ្វេសប៊ុកក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា ក្រោយមានបញ្ហាសុខភាពមានបេក្ខជនខ្លះបានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការធូរស្រាលនិងបានទទួលជំនួយសង្គ្រោះបឋមពីក្រុមគ្រូពេទ្យប្រចាំការ នៅតាមមណ្ឌលប្រឡង។
ដោយឡែកការប្រឡងបញ្ចប់នាព្រឹកថ្ងៃទី២០ខែសីហានេះដែរបើតាមបេក្ខជនមួយចំនួនបានលើកឡើងថាការប្រឡងនាព្រឹកនេះរបស់ពួកគេប្រព្រឹត្តិទៅយ៉ាងរលូនល្អក្នុងនេះគេអាចធ្វើបានចាប់ពីជាង៧០ភាគរយទៅ។ចំណែកបេក្ខជនមួយចំនួនបានបង្ហាញការអស់សង្ឃឹមផងដែរដោយសារតែការធ្វើវិញ្ញាសាររបស់ពួកគេមិនបានល្អក្នុងព្រឹកថ្ងៃដំបូងនេះផងដែរ។
គួរបញ្ជាក់ថាចាប់ពីម៉ោង ៧:៣០ នាទីព្រឹកថ្ងៃនេះបេក្ខជនបាក់ឌុបគ្រប់រាជធានី-ខេត្ត ចាប់ផ្តើមប្រលងលើមុខវិទ្យា ប្រវត្តិវិទ្យា និងជីវវិទ្យា សម្រាប់ថា្នក់វិទ្យាសាស្ត្រ និងសម្រាប់ថា្នក់វិទ្យាសាស្ត្រសង្គម ប្រលងលើមុខវិទ្យា ផែនដីវិទ្យា និងប្រវត្តិវិទ្យា។ សម្រាប់រសៀលវិញ សិស្សថ្នាក់វិទ្យាសាស្ត្រទាំងអស់ នឹងត្រូវបន្តប្រលងលើមុខវិទ្យា គីមីវិទ្យា និងភាសាបរទេស និងថា្នក់វិទ្យាសាស្ត្រសង្គម ប្រលង ភូមិវិទ្យា និងភាសាបរទេស។
ដោយឡែកការប្រលងចុងបញ្ចប់ថ្ងៃ ទី២១ ខែសីហា សិស្សថ្នាក់វិទ្យាសាស្ត្រ នឹងត្រូវប្រឡង អក្សរសាស្ត្រខ្មែរ និង រូបវិទ្យា ហើយថ្នាក់វិទ្យាសាស្ត្រសង្គម ប្រលងលើវិញ្ញាសា គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា។ សម្រាប់នៅរសៀលថ្ងៃដដែលនេះដែរបេក្ខជនទាំងនេះនឹងបន្តប្រឡងមុខវិជ្ជាគណិតវិទ្យា ខណៈដែលថា្នក់វិទ្យាសាស្ត្រសង្គម ប្រលង អក្សរសាស្ត្រខ្មែរ ដែលមានរយៈពេល ១៥០ នាទីដូចគ្នា៕
Comments