Serey is utilizing Blockchain technology

ដើមឈើធំ

P

phuongsok

![43480546_287154212125211_8770633731682598912_n.jpg](https://serey.io/imageupload_data/af602e1a06a6309d086d16f23de1226e0f7c47d0) កតញ្ញូ ជាធម៌ដ៏ឧត្តមដែលនាំឲ្យមនុស្សរស់នៅដោយភាតរភាព ក្នុងសង្គមមួយ ហើយវាធម៌ដែលញ៉ាំងឲ្យសត្វក្នុងភពរួចចាកទុក្ខ។ ថ្ងៃនេះខ្ញុំសូមលើកយកប្រធានបទមួយទាក់ទងនឹងកតញ្ញូ ដែលបរិយាយអំពីរឿងឲពុកនឹងកូនដូចតទៅ៖ មានអ្នកដំណើរពីរនាក់ដែលជាឪពុកនិងកូន បានធ្វើដំណើរឆ្លងកាត់វាលទីវាលធំមួយនារដូវក្តៅ ពេលថ្ងៃត្រង់។ ពេលពួកគេកំពុងធ្វើដំណើរ គេឃើញដើមឈើមួយ ដោយកម្តៅក្តៅខ្លាំងអ្នកដំណើរទាំងពីរបានចូលទៅជ្រកម្លប់ដើមឈើនោះ។ កូនបានពោលទៅកាន់ឪពុកខ្លួនថា “ពុកមើលដើមឈើនេះធំមានមែកច្រើន តែមិនមានផ្លែ មានផ្កា ហើយបើយកឈើធើក៏មិនបាន ឥតប្រយោជន៍ធំតែដើម” ។ ឪពុកឆ្លើយកាន់កូនវិញថា “កុំអគតិពេកកូន បើមិនមានដើមឈើនេះទេ យើងប្រហែលជាមិនមានអ្វីជ្រកឡើយ វាធំល្អសម្រាប់ផ្តល់ម្លប់យ៉ាងត្រជាក់ដល់យើង ហេតុដូចម្តេចបានជាកូនមើលមិនឃើញពីផលប្រយោជន៍របស់វា” ។ កូនត្រូវរៀនប្រើខួរក្បាល់ឲ្យមានគំនិតសុទិដ្ឋនិយម និងដឹងគុណអ្វីដែលកំពុងផ្តល់ឲ្យកូន កុំមើលឃើញតែចំណុចអវិជ្ជមាននោះមិនល្អឡើយ។ តម្លៃអប់រំក្នុងរឿង៖ អ្នកដឹងឧបការគុណដែលអ្នកឯទៀតគេបានធ្វើហើយដល់ខ្លួន គឺអ្នកដែលមិនភ្លេច, មិនរមឹលគុណគេ ហើយត្រូវស្គាល់ឲ្យច្បាស់ រវាងគុណនិងទោស នោះអ្នកពិតជាមនុស្សដ៏ប្រសើរ ព្រោះយល់ពីតម្លៃជីវិតក្នុងធម្មជាតិ។ បុគ្គលកតញ្ញូ និងបរិបូណ៌ដោយញាតិ ព្រមទាំងសេចក្តីរីកចម្រើន។ អរគុណណាស់សម្រាប់ការគាំទ្រកន្លងមក! Thank you very much for your previous up vote! @phuongsok
0.000 SRY$0.00
Global
Global

Comments