Serey is utilizing Blockchain technology

១២ចំណុច ដែលអ្នកគួរដឹងពីប្រទេសស្តេចប្រេងកាត

O

ounsina

![](https://serey.io/imageupload_data/849056abeb7bf020c55257be741c3adadd0f42f3) ១, កម្លាំងពលកម្មនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតមានប្រមាណ ៨,៤១២ លាននាក់។ ប៉ុន្តែកម្លាំងពលកម្មរបស់ខ្លួន ៨០% ត្រូវបានគេរកឃើញថា ជាកម្លាំងពលកម្មមកពីក្រៅស្រុកទាំងស្រុង។ ២, តំបន់អណ្ដូងប្រេងកាតធំជាងគេបំផុតនៅលើពិភពលោកស្ថិតនៅក្នុង ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ វាមានឈ្មោះថា វាលប្រេងកាត Ghawar(Ghawar Field)។ ទីតាំងប្រេងមួយនេះមានចំនួនស្មើនឹង ៦០% ៧០ ពាន់លានបារ៉ែលទៀតឬ ស្មើនឹងអាងហែលទឹកអូឡាំពិក ៤ ៧៧០ ៨៩៨ ដង។ ៣, ក្នុងនាមជាប្រទេសដែលសំបូរសត្វអូដ្ឋជាងគេបំផុតមួយនៅលើពិភពលោក សត្វអូដ្ឋ ១០០ក្បាលត្រូវបានគេអះអាងថា បានដាក់លក់ជារៀងរាល់ថ្ងៃនៅរាជធានី Riyadh របស់ប្រទេសនេះ។ ![](https://serey.io/imageupload_data/4b0f09407fd491c66b1bfb99431568ec111dfba5) ៤, អារ៉ាប៊ីសាអ៊ូឌីតជាប្រទេសធំជាងគេបំផុតទី១៣ នៅលើពិភពលោក និងជាប្រទេសធំជាងគេបំផុតទី២នៅតំបន់អារ៉ាប់បន្ទាប់ពីអាល់ហ្សេរីដែលមានផ្ទៃក្រឡាប្រមាណ ២,១៤ គីឡូម៉ែត្រការ៉េ។ យ៉ាងណាមិញ ផ្ទៃដីប្រមាណ ៩៥% របស់ខ្លួន គ្របដណ្ដប់ដោយវាលខ្សាច់ ឬពាក់កណ្តាលវាលខ្សាច់។ មានផ្ទៃដីត្រឹមតែ ១,៤៥% ប៉ុណ្ណោះដែលអាចដាំដុះបាន។ ៥, អារ៉ាប៊ីសាអ៊ូឌីតនឹងមានអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក (Kingdom Tower) នៅឆ្នាំ ២០១៨ នេះ។ ក្នុងកម្ពស់ប្រហែល ១ គីឡូម៉ែត្រ អគារនេះប្រើប្រាស់ថវិកាសាងសង់ប្រមាណ ១,២៣ពាន់លានដុល្លារ។ ![](https://serey.io/imageupload_data/ac0696c5d9551747f60f2f4d8aed7e6c98c3e59d) ៦, ថវិកាយោធាប្រចាំឆ្នាំរបស់អារ៉ាប៊ីសាអ៊ូឌីតមានចំនួនច្រើនជាង៣ដង នៃផលិតផលក្នុងស្រុកសរុបរបស់អាហ្វហ្គានីស្ថាន ពោលគឺមានប្រមាណ ៦៧ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៣កន្លងទៅនេះ។ ប្រទេសនេះជាប់ចំណាត់ថ្នាក់ទី៤ បន្ទាប់ពីអាមេរិក ចិន និង រុស្ស៊ីដែលចំណាយថវិកាលើវិស័យយោធាច្រើនជាងគេបំផុតនៅលើពិភពលោក។ ៧, អារ៉ាប៊ីសាអ៊ូឌីតជាប្រទេសតែមួយគត់នៅលើពិភពលោកដែលមិនអនុញ្ញាតឲ្យនារីបើកបរនោះឡើយ។ លើសពីនេះទៅទៀត ស្ត្រីប្រមាណ ៥៤,៥% ត្រូវបានគេអះអាងថា គ្មានការងារធ្វើនៅក្នុងប្រទេសនេះ ខណៈដែលបុរសវិញមានចំនួនអត្រាគ្មានការងារធ្វើទាបជាងស្ត្រី ពោលគឺប្រមាណ ២០,៨%។ ![](https://serey.io/imageupload_data/3e1fe84ec256aec233110f798f669fa2f1cbaeea) ៨) ប្រជាជនអារ៉ាប៊ីសាអ៊ូឌីតប្រមាណ ៤៧% ត្រូវបានគេអះអាងថា មានអាយុក្រោម ២៤ ឆ្នាំ និង ជាង១/៤ នៃប្រជាជនរបស់ខ្លួនមានអាយុក្រោម ១៤ ឆ្នាំ។ ៩, វិស័យប្រេងកាតនៅអារ៉ាប៊ីសាអ៊ូឌីតបាននាំមកនូវប្រាក់ចំណូលស្មើនឹង ៤៥% ឬ មានប្រមាណ ៣៣៥,៣៧២ ពាន់លានដុល្លារក្នុងចំណោមផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន៧៧៧,៨៧០ពាន់លានដុល្លារ។ ចំនួននេះច្រើនជាង GDP របស់ប្រទេសអ៊ីរ៉ាក់ ម៉ារ៉ុក រ្វ៉ាន់ដា និង តុងហ្គាបូកបញ្ចូលគ្នាទៅទៀត។ ១០, ថវិកាចំណាយលើវិស័យសុខាភិបាលរបស់អារ៉ាប៊ីសាអ៊ូឌីតគឺមានប្រមាណ ៣,៧% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ឬ ប្រហែលនឹង ២៤ ពាន់លានដុល្លារ។ ចំនួននេះច្រើនជាង ៤,៥ ដងនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសសេរ៉ាឡេអូនទៅទៀត។ GDP របស់ប្រទេសសេរ៉ាឡេអូនមានចំនួន ៤,៩ ពាន់លានដុល្លារ។ ![](https://serey.io/imageupload_data/d283289d355e48eb13a4eba3e63d5b71e3a90c15) ១១, អារ៉ាប៊ីសាអ៊ូឌីតមានផ្ទៃដីធំជាងប្រទេសបង់ក្លាដេសចំនួន ១៤,៥ ដង តែប្រជាជនបង់ក្លាដេសមានចំនួនច្រើនជាងប្រជាជនអារ៉ាប៊ីសាអ៊ូឌីតចំនួន ៦ ដង។ ប្រជាជនបង់ក្លាដេសមានចំនួន ១៦៦,២៨ លាននាក់ខណៈដែលប្រជាជនអារ៉ាប៊ីសាអ៊ូឌីតមានចំនួនត្រឹមតែ ២៧,៣៤ លាននាក់តែប៉ុណ្ណោះ។ ផ្ទៃដីរបស់ប្រទេសបង់ក្លាដេសមានចំនួនសរុបប្រមាណ ១៤៧ ៥៧៨ គីឡូម៉ែត្រការ៉េតែ។ ១២, អារ៉ាប៊ីសាអ៊ូឌីតគ្រោងសាងសង់ទីក្រុងសេដ្ឋកិច្ចធំៗចំនួន៦ថែមទៀត ដែលមានទំហំទឹកប្រាក់វិនិយោគធំជាង៣ដង នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកេនយ៉ា ពោលគឺមានប្រមាណ ១៥០ ពាន់លានដុល្លារ។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកេនយ៉ាគឺមានប្រមាណ៤៤,១ ពាន់លានដុល្លារ៕ ![](https://serey.io/imageupload_data/af391d0d6f043b34f7a4cefa4f1aee17c55eeb0f) ដោយ : លោក ប៊ុត ហេង
0.000 SRY$0.00
Global
Global

Comments