មនុស្សរាប់ពាន់នាក់តវ៉ា ប្រឆាំងវិសោធនកម្មច្បាប់ស្តីពីប្រាក់សោធននិវត្តន៍នៅប្រទេសរុស្ស៊ី
ដោយ : តុង
មនុស្សរាប់ពាន់នាក់តវ៉ាប្រឆាំងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីប្រាក់សោធននិវត្តន៍នៅប្រទេសរុស្ស៊ី
កាលពីថ្ងៃពុធ ប្រជាជនរុស្ស៊ីរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីឧទ្យានមួយក្នុងទីក្រុង ម៉ូស្គូ ដើម្បីតវ៉ាប្រឆាំងនឹងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីប្រាក់សោធននិវត្តន៍ ដោយនឹងមានការបកស្រាយសេចក្តីព្រាងនេះជាលើកទី១នៅសភាជាន់ទាប នៅព្រឹកថ្ងៃព្រហស្បតិ៍។

នៅមុនបើកការប្រកួតបាល់ទាត់ពិភពលោក រដ្ឋាភិបាលរុស្ស៊ីបានដាក់ចេញនូវកំណែទម្រង់មួយចំនួន ដោយពន្យាអាយុ ចូលនិវត្តន៍ជាបន្តបន្ទាប់ពី៦០ឆ្នាំទៅ៦៥ឆ្នាំសម្រាប់បុរស និងពី៥៥ឆ្នាំទៅ៦៣ឆ្នាំសម្រាប់ស្ត្រី។

ផែនការនេះបានធ្វើឲ្យមានការរិះគន់នៅទូទាំងប្រទេសរុស្ស៊ី ដោយក្នុងនោះប្រធានបក្សប្រឆាំង លោក អាឡិចសេយ ណាវ៉ាល់នី បានអំពាវនាវឲ្យមានការប្រឆាំងតវ៉ាជាទ្រង់ទ្រាយធំនៅថ្ងៃទី០១ ខែកក្កដា។

អាយុកាលចូលនិវត្តន៍មានភាពរសើបយ៉ាងខ្លាំងនៅក្នុងប្រទេសមួយដែលមានប្រជាជនតិចនេះ ហើយដែលសោធនិវត្តន៍ជន ជាផ្នែកមួយដ៏សំខាន់នៃមូលដ្ឋានគាំទ្រប្រធានាធិបតី លោក វ្លាឌីមៀ ពូទីន៕
Comments