Serey is utilizing Blockchain technology

បិទ​វគ្គ​បណ្ដុះបណ្ដាល​​ (ក្របខណ្ឌ​លិខិត​បទដ្ឋានគតិយុត្តិ​​)​ ដល់មន្រ្តីក្របខណ្ឌថ្មី

![F9060CF6-B8B6-4F6B-9ED7-5FF03E388269.jpeg](https://serey.io/imageupload_data/59d05e1f76971ff509fbdecfa27327de3387efe8) ![7D779A75-3ADE-41E6-991C-E0556092E37D.jpeg](https://serey.io/imageupload_data/bb32df0f42e46d79ff1d5bac78dff1a34e784c0b) ![B4C3D4EA-492D-409E-8D42-93C5FAB693F5.jpeg](https://serey.io/imageupload_data/3a1f44c3f6c7e4a7c7a9aa2cc7f93fb684194844) ![7986A62F-A7DD-42C9-8B1E-FEF505247D14.jpeg](https://serey.io/imageupload_data/6f9ef631472b78cd9dae04b66d4c3dec85e11d24) ក្រសួងបរិស្ថានបិទ​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​ (ក្របខណ្ឌ​លិខិត​បទដ្ឋាន​គតិយុត្តិ​លេីការងារ​ក្រសួង​បរិស្ថាន​)​ ដល់មន្រ្តីក្របខណ្ឌថ្មីឆ្នាំ​ ២០១៨​ ————————————— ​នៅ​ទីស្តី​ការ​ក្រសួង​បរិស្ថាន​ រសៀលថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្ដម​ ផៃ​ ប៊ុនឈឿន​ រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន​ បានចែក​វិញ្ញាបនប័ត្រ​ជូនដល់សិក្ខាកាមចំនួន​ ៣០រូប​ ដែលបានបញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​ (ក្របខណ្ឌ​លិខិត​បទដ្ឋាន​គតិយុត្តិ​លេីការងារ​ក្រសួង​បរិស្ថាន​)​ ដល់មន្រ្តីក្របខណ្ឌថ្មីឆ្នាំ​ ២០១៨​ របស់ក្រសួងបរិស្ថាន​ និងសិស្ស​មន្ត្រី​មកពីសាលា​ភូមិន្ទ​រដ្ឋបាល​ មានរយៈពេល​ ៤០ម៉ោង​ គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​គោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ នៃរាជ​រដ្ឋាភិបាល​អាណត្តិ​ទី៦នេះ​ ក្នុង​ទិសដៅ​អនុវត្តន៍​កំណែទម្រង់​រដ្ឋបាល​សាធារណៈ​ ពិសេស​ ការកសាង​ និង​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រី​រាជការ​របស់ក្រសួងបរិស្ថាន​ដែលជាថ្នាលបណ្តុះនូវធនធានមនុស្ស​ សម្រាប់​ក្របខ័ណ្ឌ​ការងសរបរិស្ថាន​ ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​។ By ក្រសួងបរិស្ថាន
0.000 SRY$0.00
Global
Global

Comments