ចំណុច ១០យ៉ាងងាយៗផ្លាស់ប្តូរជីវិតអ្នកយ៉ាងធំធេង




១. ចំណាយពេលជាមួយធម្មជាតិ
អ្នកប្រហែលជាមិនដឹងទេថា កសរនៅជិតធម្មជាតិមានសារៈសំខាន់ជាងអ្នករំពឹងទុក ។ ការរស់នៅជាមួយធម្មជាតិអាចជួយកាត់បន្ថយស្រេ្តសឲ្យមានគំនិតច្នៃប្រឌិតបង្កើនការចងចាំ និងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយដែរ ។ ដូច្នេះនៅពេលព្រឹកអ្នកអាចងើបពីព្រលឹមទទួលយកពន្លឺព្រះអាទិត្យដើម្បីឲ្យពណ៌សម្បុរ ស្បែកស្រស់ថ្លាបាន ។
២. ហាត់ប្រាណ
គ្រប់គ្នាសុទ្ធតែដឹងថា ការហាត់ប្រាណល្អចំពោះសុខភាព ប៉ុន្តេមនុស្សភាគច្រើនមិនសូវចិត្តធ្វើវានោះទេ ។ ការសិក្សាមួយរបស់សកលវិទ្យាល័យ Harvard លើបុរសមួយក្រុមបានរកឃើញថា ការហាត់ប្រាណ ជាសកម្មភាពមួយដែលជួយឲ្យជីវិតមានភាពរីករាយ ។ ឆ្លៀតពេល ១៥ នាទីក្នុងមួយថ្ងែដើម្បីហាត់ប្រាណ ប្រហែលជាមិនពិបាកទេមែនទែ ?
៣. ចំណោយពេលជាមួយក្រុមគ្រួសារនិងមិត្តភក្តិ
អ្នកជំនាញមកសកលវិទ្យាល័យ Harvard គឺលោក Daniel Gilbert ហៅការប្រាស្រ័យទាក់ទងគ្នាថា ជាប្រភាពនៃសុភមង្គលមួយក្នុងជីវិត ។ ការចំណោយជាមួយក្រុមគ្រួសារ និងមិត្តភក្តិអាចឲ្យអ្នកបាត់អស់ភាពតានតឹងចែករំលឹកបទពិសោពន៍ជាមួយគ្នា និងចាកចេញឆ្ងយពីភាពឯកោ ដែលជាមូលហេតុនាំទៅរកជំងឺដាច់សសៃឈាមខួរក្បាល ជាតាំងបេះដូងជាដើម ។
៤. សម្តែងការដឹងគុណ
ការដឹងគុណធ្វើឲ្យអ្នករីករាយ មានទំនាក់ទំនងល្អ ធ្វើឲ្យមនុស្សជុំវិញចូលចិត្ត និងក្លាយមនុស្សម្នាក់ដ៏ល្អ ។
៥. ធ្វើសមាធិ
ការធ្វើសមាធិនឹងជួយបង្កើនសុភមង្គល អន្ថន័យនៃជីវិត ការផ្តោតអារម្មណ៍ និងសន្តិភាពក្នុងចិត្ត ។ ក្រៅពីេនះវាក៏ជួយកាត់បន្ថយកំហឹង អារម្មណ៍ក្រេវក្រោធ ការមិនសប្បាយចិត្ត និងទុក្ខសោកទៀតផង ។
៦. គេងគ្រប់គ្រាន់
គេងគ្រប់គ្រាន់ជួយឲ្យការធ្វើការងាររបស់អ្នកបានល្អប្រសើរព្រោះអ្នកមិនងងុយមានអារម្មណ៍ស្រស់ស្រយ និងមិនសូវជួបជំងឺតម្កាត់នានា ។
៧. ប្រឈមនឹងខ្លួនឯង
រៀនប្រឈមនឹងអ្វីមួយដែលគិតថា មិនអាចធ្វើបាន ព្រោះវាអាចឲ្យអ្នកមានភាពមោះមុតក្នុងជីវិត ។ ការរៀនតន្រីក៏អាចធ្វើឲ្យអារម្មណ៍ស្រស់ស្រយ និងបង្កើនភាពវៃឆ្លាតដែរ ។
៨. សើច
ដូចពាក្យគេតែងនិយាយថា សើចច្រើនចម្រើនអាយុ សើចជួយឲ្យប្រព័ន្ធភាពសាុំរាងកាយរឹងមាំជៀសឆ្ងាយពីស្រេ្តស ដែលនាំរកជំងឺគាំងបេះដូង និងដសវ់សសៃឈាមខួរក្បាល ។ គ្រាន់តែសើចប្រហែលជាមិនពិបាកទេមែនទេ ?
៩. នៅជិតមនុស្សដែលអ្នកស្រឡាញ់
ការថើប និងសិចជាសុភមង្គលដ៏ចាំបាច់មិនអាចខ្វះមិនសម្រាប់គូរស្នហ៍ ។ សិចជួយការពារជំងឺគាំងបេះដូង មហារីក ធ្វើឲ្យប្រព័ន្ធភាពសុាំរឹងមាំ និងអាយុវែង ។ បើត្រឹមជាគូរសង្សារធម្មតាគ្រាន់តែកាន់ដៃក៏អាចធ្វើឲ្យអ្នកកាន់តែជិតសិ្នទ្ធ និងមានក្តីសុខដែរ។
១០. មានសុទិដ្ឋិនិយម
គិតវិជ្ជមានធ្វើឲ្យអ្នករីករាយ និងមានអាយុវែង ។ គិតអ្វីដែលល្អនឹងធ្វើឲ្យការបំពេញការងាររបស់អ្នកបានពេញលេញ និងទទួលលទ្ធផលជាផ្លែផ្កា ។
ចំណុចទាំង ១០ ខាងលើប្រហែលជាមិនពិបាកក្នុងការអនុវត្តន៍ទេ ដូច្នេះម៉េចមិនសាកល្បងបន្ថិចទៅ ហើយចាំមើលថាមាន ការប្រែប្រួលអ្វីខ្លះលើជីវិតអ្នក ៕
Comments