ខៅអ៊ីដាងដូងចិត្ត! ឆ្នាំ១៩៨៤ Khao i Dang doungchet 1984!
*រសៀលរៃយំល្វើយៗ ខៅអ៊ីដាងខ្ញុំអើយ កាលដើមឡើយស្ងាត់ឈឹង។ ឥឡូវប្រែក្លាយ ជំរុំមួយតូចច្រឡឹង គេងកើយដែអីរំពឹង ថានឹងមានរស្មើ។ ជំនោរបក់មករំភើយ វាលធំល្វីងល្វើយ រុក្ខជាតិខៀវខ្ចី ចែងចាំងដួចពេជ្រ រំលេចពណ៌ពេនល្អក្រៃ ដុះដាលគ្រប់អើយវិស័យ រាល់ថ្ងៃយើងបានសប្បាយ។ សម្ផស្សធម្មជាតិ ប្រៀបបានសុវណ្ណ បីដូចដួងច័ន្ទ ដែលរះពេញបូរមី។ ផ្ការីកស្គុះស្គាយដុះរាយកណ្តាលទ្រូងព្រៃ ហាក់ដូចកល្យាណី កំពុងពេញវ័យក្រមុំ។
ឪខៅអ៊ីដាងដួងចិត្ត អ្នកផ្តល់ជីវិត អោយយើងបានសុខុម យើងផុតទុក្ខភ័យ រីករាយរស់ក្នុងជំរុំ ដោយគុណមហាឧត្តម អង្គការសហប្រជាជាតិយើង*
**រូបថតនាងខ្ញុំ នៅជំរុំខៅអ៊ីដាង ឆ្នាំ១៩៨៤**
*"នាងខ្ញុំជាក្មេងឈរនៅកណ្តាលខាងឆ្វេងរូបថត ខាងលើនាងខ្ញុំគឺជាម៉ាក់និងប្អូនប្រុសទីពីរនាងខុំ"។*

**នេះជារូបភាពមួយដែលមានតម្លៃបំផុតសម្រាប់នាងខ្ញុំ។ គឺជារូបភាពដែលនាងខ្ញុំទើបតែបានមកពីពូនាងខ្ញុំ។** *គាត់ឈរនៅខាងឆ្វេងរូបថត។ ពូនាងខ្ញុំពេលនេះរស់នៅប្រទេសកាណាដា Canada។*
**រូបភាពនេះបានធ្វើអោយនាងខ្ញុំក្តុកក្តួលចិត្ត ព្រោះជារូបកាលដែលនាងខ្ញុំនៅតូច។ នាងខ្ញុំផ្ទាលអត់មានរូបថតខ្លួនឯងកាលនៅពីតូចទេ។"**
ពិសេសគីជារូបថតដែលធ្វើអោយប៉ាម៉ាក់នាងខ្ញុំនិកដល់អតីតកាល។ គ្រាដែលគាត់រត់ទៅដល់ជំរុំ បែកបាក់ពីឪពុកម្តាយនិងក្រុមគ្រួសារគាត់ទាំងពី។
**នេះជារូបភាពកាលគាត់បានញ៉ាំបាយចំគ្នាជាមួយអ្នកនៅជំរុំចំគាត់។**

រហូតមកដល់សព្វថ្ងៃនេះ គាត់ទាំងពីមិនភ្លេចគ្រានោះឡើយ។ (*ហើយពិតជាមានកូនខ្មែរច្រើនអ្នកទៀតដែលមានអារម្មណ៍ដូចគាត់*)
ក្រោយពេលម៉ាក់នាងខ្ញុំបានទទួលរូបថតនេះពីពូនាងខ្ញុំហើយ គាត់ក៏បាននិយាយប្រាប់នាងខ្ញុំថា គាត់បានអង្គុយស្រក់ទិកភ្នេក និកស្រណោះដល់គ្រានោះ។
នាងខ្ញុំពិតជាកោតសរសើរនិងមានមទនភាពចំពោះគាត់ណាស់ ដែលគាត់បានសាងជិវិតថ្មីនៅលើទិកដីផ្សេងដែលឆ្ងាយពីមាតុភូមិខ្លួន ហើយឆ្ងាយពីភាពកក់ក្តៅរបស់ឪពុកម្ដាយនិងក្រុមគ្រួសារគាត់។
នាងខ្ញុំសូមជួនពរដល់គាត់ទាំងពី សូមអោយប៉ានិងម៉ាក់ជួបតែសេចក្តីសុខ មានសុខភាពល្អ និងជូបតែអ្វីៗល្អ តរៀងទៅ។

**ម៉ាក់និងប៉ាឆាយ**
កូនស្រលាញ់ម៉ាក់និងប៉ាឆាយ❤
ពីនាងខ្ញុំ កូនប៉ាឆាយ @kounpachhay
"ខៅអ៊ីដាងដួងចិត្ត" ច្រៀងដោយ **លោកកែវសារ៉ាត់**
Golden oldie: "Khao i Dang doungchet by mr. Keo Sarath"
https://youtu.be/DKbf8UKC0ww
Comments