Serey is utilizing Blockchain technology

នៅក្នុងវត្តមួយលោកគ្រូកំពុងតែបង្រៀនពីគោលដៅជីវិត

K

khy-nim

នៅក្នុងវត្តមួយលោកគ្រូកំពុងតែបង្រៀនពីគោលដៅជីវិត គឺសេចក្តីសុខ ស្រាប់តែសិស្សម្នាក់សួរថា តើសុខមានប៉ុន្មានយ៉ាង ? លោកគ្រូឆ្លើយថាៈ សុខមាន៤យ៉ាង សុខនឹងបាន សុខនឹងលះបង់ សុខនឹងកំណត់ដឹង សុខនឹងគ្មានវេទនាសោយអារម្មណ៍ ។ សិស្សបើកភ្នែកធំៗហើយសួរបន្ត បើគ្មានអីសុីអារម្មណ៍ផងម្តេចក៏ថាសុខទៅកើតលោកគ្រូ ? លោកគ្រូញញឹមបន្តិចទើបឆ្លើយ គឺសុខនៅត្រង់ការដែលមិនដឹង មិនសោយនឹងហើយ បើសោយអារម្មណ៍ទៅជាសុខ ពេលវាបាត់បង់ទៅប្រែជាទុក្ខវិញដដែល ចិត្តដែលមិនមានវេទនាសោយអារម្មណ៍នេះហើយហៅថានិព្វាននោះ ។ សិស្សជ្រួញចិញ្ចើមបន្តិចទើបសួរបន្ត សូមលោកគ្រូជួយធ្វើការប្រៀបធៀបបន្តិចទៅមើលថា តើនិព្វានគឺជាអ្វី ? លោកគ្រូលើកដៃអេះព្រះកេសបន្តិចទើបពោលបន្ត មេឃជានិព្វាន ពពកជាគំនិត ពេលខ្យល់បក់ផាត់ពពកស ពពកខ្មៅទៅបាត់អស់ទៅ សល់តែមេឃដែលស្ងប់ស្ងាត់ហើយថ្លាស្អាតតែប៉ុណ្ណោះ ហើយទុក្ខកើតឡើងគឺដោយសារតែការចង់បានពពកនេះមិនចង់បានពពកនោះ បើត្រឹមតែមើលឲ្យពពកហោះទៅហោះមកតាមតែខ្លួនវា គេមិនមានទុក្ខឡើយ ឬ ម៉្យាងទៀតគឺ រលកសមុទ្ធជាសង្ខារ សមុទ្ទជានិព្វាន គឺសភាវៈស្ងប់នេះហើយជានិព្វាន ។ មុឺងៗ សម្លេងជួងដល់ម៉ោងសម្រាកល្មម !

584.476 SRY$0.00
Cambodia
Cambodia

Comments