Serey is utilizing Blockchain technology

លោក សុខ ឥសាន៖ ការតវ៉ានៅក្រៅប្រទេសជារុយ និងមូស កំពុងចោមរោមការបោះឆ្នោត នៅកម្ពុជា

K

khemvicheth

![sok eosan180618.jpg](https://serey.io/imageupload_data/a62456af5fd200c68f064dbeb8ef94f27261dfa0)ភ្នំពេញៈ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខឥសាន បានហៅ ស កម្មភាពរបស់ក្រុមប្រឆាំងកំពុងតវ៉ានៅក្រៅប្រទេសជារុយ និងមូសដែល ចោមរោមការ បោះ ឆ្នោតនៅកម្ពុជាដែលកាន់តែជិតមកដល់។ លោកសុខ ឥសានបានឲ្យដឹងនៅថ្ងៃទី១៨ មិថុនាថា នៅពេលដែលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៨ នេះ មជ្ឈដ្ឋានប្រឆាំងនិងអ្នកគាំទ្រអតីតៈបក្សប្រឆាំង បាននិងកំពុងហ៊ុ ព័ទ្ធសភាពការ ណ៍ នយោ បាយ សេដ្ឋកិច្ចសង្គម ដើម្បីធ្វើឲ្យមើលទៅហាក់ដូចជាច្របូកច្របល់ខ្លាំងណាស់ តែ តា មពិ តគ្មានទេ។ ជាងនេះពួក ពួកប្រឆាំងមួយចំនួននៅបរទេស បាននាំគ្នាធ្វើ បាតុកម្ម ប្រ ឆាំ ងនឹងប្រទេ សជប៉ុ នដេីម្បី ឲ្យឈប់ផ្តល់ជំនួយមកឲ្យ គ.ជ.ប ។ ជាមួយគ្នានោះដែរលោកក៏បានលើកឡើងថាមានមតិមួយចំនួនក៏បានដែរសុទ្ធតែអគតិមួយចំនួននាំគ្នាបំផុសប្រជាជនកម្ពុជាមិនទៅបោះឆ្នោតដោយប្រើពាក្យថានៅផ្ទះឈ្នះឯង ច ង់រារាំងការបោះឆ្នោត។ អុ្នកទាំងនេះនាំគ្នាវាយប្រហារមកលើ គ.ជ.ប ថាជាស្ថាប័នមិនឯករាជ្យការបោះឆ្នោតមិនស្មើភាពដោយសារតែកាន់ជើងអតីតៈបក្សប្រឆាំង ។ លោកក៏បានបន្ថែមថាអ្នក ខ្លះដែលលំអៀងនយោ បាយ បានបំ ផុស ថាកា របោះឆ្នោតគឺក្លែងក្លាយដោយសារគ្មានអតីតៈបក្សប្រឆាំង ដោយមិនគិតថា អតីតៈបក្សប្រឆាំល្មើសច្បាប់ធ្ងន់ធ្ងរនោះទេ។ ជាងនេះបាន វាយតម្លៃដោយអគតិ ថាស្ថប័ ន ធ្វើ ច្បាប់ ផ្សេងៗដោយមិនបានល្អ នៅខ្វះខាត ចន្លោះប្រហោងជាច្រើនរំលោភលើតួនាទីសិក្សាស្រា វជ្រាវម៉ត់ចត់នៃស្ថាប័នកំពូលរបស់រដ្ឋ។ លោកគូសបញ្ជាក់ថា «ទោះបីពួករុយ ពួកមូសមក ឆាឆៅសភាពការណ៍ នយោ បាយ យ៉ាងណា ក៏ដំណើរការឆ្ពោះទៅរកការបោះឆ្នោត នៅតែទៅមុខដោយរលូនដែរ ដោយមា នប្រ ជាជនកម្ពុជាជាង៨៤ ភាគរយ ដែលមានឈ្នោះក្នុង បញ្ជីនឹងទៅបោះឆ្នោតតាមកា រិយា ល័ យបោះ ឆ្នោត នឹងធ្វើឲ្យការបោះឆ្នោតទ ទួលជោគជ័យជាមិនខាន »។ ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចខណៈក្រុមអ្នកគាំទ្រអតីតគណបក្សប្រឆាំងនៅក្រៅប្រទេសធ្វើសកម្មភាពតវ៉ានៅមុខស្ថានទូចជប៉ុននៅក្រៅប្រទេស និងសក ម្មភាពនៅបណ្តាប្រទេសផ្សេងទៀតក្នុងគោលបំណងរារាំងដំណើរ ការបោះឆ្នោ តនៅកម្ពុជា ដោយគ្មាន គណបក្សសង្គ្រោះជាតិចូលរួម។ យ៉ាងណាក្តីបើតាមគ.ជ.បធ្លាប់បានអះអាងថាទោះបីគ្មានគណបក្សប្រឆាំងចូលរួម ក៏ដោយ ឬមានការរំខានយ៉ាងណាក៏គ.ជ.បនៅតែរៀបចំដំណើរការ បោះឆ្នោតជ្រើសតាំង អ្នកតំណាងរាស្ត្រអាណត្តិទី៦នៅតេដំណើរជាធម្មតា ទាំងការបោះឆ្នោត ទាំងការប្រ កាស លទ្ធផលបោះឆ្នោត៕
0.000 SRY$0.00
Global
Global

Comments