Serey is utilizing Blockchain technology

ក្រឡាហោមគង់

H

hachkou

![ក្រឡាហោមគង់១.PNG](https://serey.io/imageupload_data/fca17aa4f38bb42dc908f32d45fe74548d63d680) ក្រឡាហោមគង់ជាមន្ដ្រីខ្មែរស្នេហាជាតិមួយរូប ដែលបានតស៊ូប្រឆាំង នឹងការគាបសង្កត់របស់អាណានិគមបារាំង ។ បារាំងក្ដាប់បានគោលជំហរ និងគំនិតរើបំរះរបស់លោក ។ វាក៏បានរក មធ្យោបាយចាប់លោកយកទៅធ្វើទារុណកម្មដោយសម្ងាត់ ។ ព្រះទិនករលិចស្រឹមបាត់ទៅ ពេលព្រលប់ក៏ខិតចូលមកដល់ធ្វើឱ្យស្រអាប់ គ្រប់ទិសទី ។ ![ក្រឡាហោមគង់២.PNG](https://serey.io/imageupload_data/8a63b11b78acf3ae4fd51493b30e39546fda514e) កប៉ាល់បារាំងបាននាំលោកឃ្លាតចេញពីមុខវត្ដឧណ្ណាលោម ឆ្ពោះទៅកាន់ទិសឧត្ដរ ។ នៅលើនាវា ដៃទាំងពីររបស់លោកត្រូវជាប់ខ្នោះ ខ្លួន លោកត្រូវចងផ្អោបនឹងបំពង់ផ្សែង ។ ក្រឡាហោមគង់ត្រមង់ត្រមោចឯកឯង ទឹកមុខក្រៀមក្រំ ជាពន្លឹក ។ ប៉ុន្ដែស្មារតីស្នេហាប្រជាជន ស្នេហាប្រទេសជាតិ មាតុភូមិ ពុំបានធ្វើឱ្យលោកតក់ស្លត់ឡើយ ។ ទោះបីជាលោកបានដឹងខ្លួនច្បាស់ថា ត្រូវទទួលមរណភាពក្នុងពេលនេះ ដោយស្នាដៃ ឃាតករបារាំងក៏ដោយ ។ ពេលនោះ សូម្បីតែនរណាម្នាក់ ឬ ក៏ ស្ដេចផែនដី ក៏ពុំបានដឹងគំនិតព្យាបាទ របស់ជាតិបរទេស ដែលធ្វើឡើងដោយ អាថ៍កំបាំង យ៉ាងនេះ ឡើយ ។ នៅដង្ហើមចុងក្រោយលោកនឹងដល់គុណឪពុកម្ដាយ ព្រះសង្ឃ ប្រជាជនខ្មែរ និង នឹងដល់កម្ពុជាមាតុភូមិជាទីស្នេហា របស់លោក ។ ការបាត់បង់ជិវិតវិរៈជន ស្នេហាជាតិរូបនេះ បានធ្វើឱ្យព្រះសង្ឃ បញ្ញាជន មហាជន ។ល។ មានការ សោកស្ដាយអាណិតអាសូរក្រៃលែង ។ វិរៈភាព ស្នេហាជាតិរបស់លោក បានបំផុសទឹកចិត្ដកូនខ្មែរឱ្យក្រោកឈរឡើងប្រឆាំងនឹងពួកបរទេសឈ្លានពានជា បន្ដបន្ទាប់ ។ ![ក្រឡាហោមគង់.PNG](https://serey.io/imageupload_data/08e97ecf40b20a1561b216b681850647972b29ea) ក្រឡាហោមគង់បានបាត់បង់ជិវិត និងឃ្លាតឆ្ងាយពីយើងក៏ពិតមែន ប៉ុន្ដែ កិត្ដិនាម និង វិរៈភាពរបស់លោកបានមកសណ្ឋិតនៅជាប់នឹងដួងព្រលឹងកូនខ្មែរ ជារៀងរហូត មក ៕ អត្ថបទដកស្រង់ទាំងស្រុង​ពី សៀវភៅភាសាខ្មែរ ថ្នាក់ទី ៥ (ឆ្នាំ ១៩៩៥)
0.000 SRY$0.00
Global
Global

Comments