Serey is utilizing Blockchain technology

ស្រី ស្រា ល្បែង

dany

រឿងបីខាងលើនេះ មនុស្សប្រុសណាក៏ចេះដែល។ គ្រាន់តែអ្នកខ្លះប្រព្រឹត្តមួយអត់ពីរ អ្នកខ្លះប្រព្រឹត្តពីរអត់​មួយ ឯអ្នកខ្លះគឺប្រព្រឹត្តទាំងបីតែម្តង។ វាមិនមានអ្វីដែលធ្វើឲយើងចំណេញនោះទេ មានតែបំផ្លាញយើងទៅវិញ បើកាលណាយើងមិនបានលះបង់វាទេ ចេះតែប្រព្រឹត្តវាជារឿយៗវាក៏អាចនាំយើងទៅកាន់សេចក្តីវិនាសដោយមិនដឹងខ្លួន។ ![2018-06-14 14.05.59.png](https://serey.io/imageupload_data/edd585325aec253e753dfb28477dee8ed14f258c) >ស្រី: ពាក្យថាស្រី មិនពិរោះស្តាប់ទេពេលខ្លះ ចួនកាលគេប្រើសំដៅទៅលើមនុស្សស្រីដែលមិនល្អ ស្រីដែលដណ្តើមប្តីគេ ស្រីលួចលាក់សំរាប់អ្នកណាម្នាក់ រឺស្រីរាត្រីចរ។ ពួកគាត់មិនមែនសុទ្ធតែអាក្រក់នោះទេ ចួនកាលដោយសារហេតុផលអ្វីមួយទើបបណ្តាលឲគាត់ធ្លាក់ក្នុងស្ថានភាពបែបនេះ។ តែមានមនុស្សខ្លះបែរជាមិនល្អ គេយករបបនេះធ្វើជាអាជីពតែម្តង គឺគេមិនគិតអ្វីគេដឹងត្រឹមតែថាមនុស្សប្រុសចង់សប្បាយ ចំនែកគេធ្វើដើម្បីប្តូយកលុយមកវិញ។ ហេតុនេះតែកាលណាមនុស្សប្រុសកាន់តែវក់កាន់តែបំផ្លាញខ្លួនឯង ដូចជាអស់លុយកាក់ទ្រព្យសម្បត្តិ ឯអ្នកខ្លះទៀតរហូតដល់បែកបាក់គ្រួសារបាត់បង់អនាគតដោយសារតែស្រី។ ![2018-06-14 14.03.21.jpg](https://serey.io/imageupload_data/ed80d3991b32860a5b2288d30fd51c82426f3f5f) >ស្រា: វាមិនមានរសជាតិឆ្ងាញ់ដូចភេសជ្ជផ្សេងៗនោះទេ អ្នកខ្លះគាត់គ្រាន់តែផឹកតិចតួចដើម្បីបាយឆ្ងាញ់ អ្នកខ្លះគ្រាន់តែផឹកតិចតួចក្នុងឱកាសជួបជុំញាត្តិមិត្ត ដើម្បីបង្កើតភាពសប្បាយរីករាយម្តងកាល។ តែអ្នកខ្លះក៏ផឹកជាប់ជាប្រចាំហើយច្រើនៗទៀត។ វាជាការមិនល្អនិងប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង អាចបណ្តាលឲយើងកើតជំងឺមហារីកនិងអាចស្លាប់បាន។ ![2018-06-14 11.42.02.png](https://serey.io/imageupload_data/6d587d21557cc2c12e9a5604e7dfca647295d5e2) >ល្បែង: " ល្បែងតែងវិនាស " ពាក្យនេះពេលខ្លះយើងបានឮអ្នកណាម្នាក់និយាយទៅកាន់មនុស្សមួយចំនួនសំរាប់ជាការអប់រំ រឺនៅពេលពួកគាត់ចង់ហាមអ្នកណាម្នាក់កុំឲប្រព្រឹត្តនៅល្បែងស៊ីសង នៅតាមសាលារៀនយើងក៏ឃើញមានពាក្យស្លោកនេះដែល។ អំពើរចោរកម្មលួចឆក់ប្លន់ និងអសន្តិសុខក្នុងសង្គមក៏កើតចេញពីការលេងល្បែងស៊ីសងនេះដែល។ អ្នកខ្លះក៏ត្រូវជាប់គុកខូចអនាគតក៏ដោយសារតែល្បែងនេះឯង។ ដូច្នេះចូលជៀសវាងឲឆ្ងាយ ពីរឿងបីខាងលើនេះទើបយើងជួបនូវតែសេចក្តីសុខចំរើន៕
0.000 SRY$0.00
Global
Global

Comments