របៀបបង្កើតអត្ថបទនៅ Serey.io
របៀបបង្កើតអត្ថបទនៅ Serey.io

នៅពេលដែលយើងចុចលើប៊ូតុង Post ហើយ យើងនឹងសម្លឹងឃើញកន្លែងសរសេរអត្ថបទ អ្នកអាចចុចលើអក្សរ Editor ដើម្បីរៀបចំអត្ថបទឲ្យកាន់តែមានសណ្តាប់ធ្នាប់។

ក្រោយពេលដែលចុច Editor ហើយវានឹងនាំយើងមកកាន់ផ្ទាំង Serey Editor

តែប្រសិនបើអ្នកចេះកូដ Html អ្នកមិនចាំបាច់ប្រើEditor ក៏បាន គឺយើងអាចប្រើប្រាស់កូដ html សម្រាប់រៀបចំអត្ថបទរបស់យើង។
Serey អនុញ្ញាតិឲ្យយើងចម្លង URL នៃរូបភាពពីគេហទំព័រដទៃ ហើយគ្រាន់តែCopy រួច Paste ចូលទៅក្នុងប្រអប់សរសេរអត្ថបទ យើងនឹងឃើញរូបភាពនោះភ្លាម។ វិធីសាស្រ្តមួយទៀត គឺយើងអាច Upload រូបភាពរបស់យើងចូល ដោយគ្រាន់តែទាញរូបភាពពីកុំព្យូទ័ររបស់យើង ទម្លាក់ចូលក្នុងប្រអប់សរសេរអត្ថបទ នោះSereyនឹងធ្វើការUploadរូបភាពឲ្យយើងតែម្តង។
ក្រោយពីសរសេរអត្ថបទរួចរាល់ហើយ យើងត្រូវបង្កើត Tag ដែលជាពាក្យគន្លឹះដែលបង្ហាញថាអត្ថបទរបស់យើងនិយាយអំពីអ្វី ដើម្បីឲ្យអ្នកអានងាយស្រួលរក។

ឧទាហរណ៍ សម្រាប់អត្ថបទមួយនេះ យើងអាចបង្កើតពាក្យ Tag ដូចជា serey blog tutorial howto tip ជាដើម។
រៀបរៀងដោយ Cryptopreneur
Comments