Self-Fund Blockchain

កាលពីបច្ចេកវិទ្យាទេើបតែបង្កើតបានប៉ុន្មានឆ្នាំ អ្នកដែលបង្កើតលុយអេឡិចត្រូនិចថ្មីៗតែងតែ ធ្វើសកម្មភាព២យ៉ាងដើម្បីទទួលបានដើមទុនដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។
## សកម្មភាព Pre-mined
Pre-mined គឺជាសកម្មភាពមួយ កាលដែលប្លុកឆេនប្រើប្រាស់រូបមន្តទំនុកចិត្ត Proof of work ដោយការជីករ៉ែ (Mining) ដើម្បីបង្កើតកាក់។ អ្នកបង្កើតប្លុកឆេន បានធ្វើការ Pre-mined កាក់មួយចំនួនដើម្បីទុក ប្រើប្រាស់ជាដើមទុនក្នុងការធ្វើឲ្យអាជីវកម្មរីកចម្រើន។
## សកម្មភាព ICO (Initial Coin Offering)
Initial Coin Offering ឬ Presale គឺជាការលក់កាក់ដែលបានធ្វើការ Pre-mined មួយចំនួនឲ្យទៅអ្នកវិនិយោគដើម្បីទទួលបានថវិការមួយចំនួនទ្រទ្រង់ដំណើរការរបស់ក្រុមហ៊ុន។
នៅមានសកម្មភាពមួយទៀត ដែលយើងនឹងលើកយកមកនិយាយថ្ងៃនេះគឺ Self-Fund Blockchain មានន័យថាប្លុកឆេនដែលអាចបង្កើតកាក់ខ្លួនឯងបានដោយស្វ័យប្រវត្តិ ហើយកាក់ដែលបង្កើតបាននោះ នឹងក្លាយទៅជាដើមទុនសម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន។
បណ្តាញសង្គមសេរីគឺជាប្លុកឆេនដែលមានមុខងារបែបនេះ គឺសមាជិកទាំងអស់ទទួលបានការប្រាក់ជារៀងរាល់ថ្ងៃពីប្រព័ន្ធប្លុកឆេនសេរី។ រាល់ការUpvoteឬ គាំទ្រអត្ថបទទាំងអស់នឹងបង្កើតកាក់សេរីថ្មីៗដែលកើតឡើងពី កាក់ដែលប្រព័ន្ធសេរីបានបង្កើតឡើងដើម្បីទុកផ្តល់ជារង្វាន់ដល់អ្នកនិពន្ធ និង គទានុរក្ស។ កាក់សេរី១០%នៃកាក់ដើមសរុបត្រូវបានបង្កើតឡើងជារៀងរាល់ឆ្នាំ ដែលយើងហៅថា កម្រិតអតិផរណា១០% ដើម្បីមុខងារខាងលើ។
នោះមានន័យថា ប្រព័ន្ធប្លុកឆេនបែបនេះ គឺអាចបង្កើតលុយអេឡិចត្រូនិច ដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួន សម្រាប់ផ្តល់ជារង្វាន់ ឬ បើកជាប្រាក់ខែដល់បុគ្គលិក ឬ ផ្តល់ជំនួយដល់គម្រោងនានាជាដើម។
@Cryptopreneur
Comments