Serey is utilizing Blockchain technology

Pro & Con of Multi-Level-Marketing (MLM)

## អ្វីទៅជាទីផ្សារបណ្តាញ Network Marking ឬ Multi-Level Marketing? Network គឺជាបណ្តាញ ជាក្រុមមនុស្សដែលមានទស្សនៈ និង គោលដៅតែមួយ។ Marketing គឺជាការធ្វើទីផ្សារដើម្បី បង្កើតបណ្តាញមនុស្សឲ្យបានច្រើន។ ទីផ្សារបណ្តាញជាគំរូពាណិជ្ជកម្មមួយដែល គេបានប្រើប្រាស់ក្នុងការបង្កើតអាជីវកម្ម ដើម្បីធ្វើឲ្យក្រុមហ៊ុនរបស់គេរីកចម្រើនបានរហ័ស ជាធម្មតាអ្វីក៏ដោយសុទ្ធតែជាអាវុធមុខពីរ អ្នកឆ្លាតឈ្នះ អ្នកល្ងង់ចាញ់ អ្នកខំឈ្នះ អ្នកខ្ជិលចាញ់។ នៅក្នុងអត្ថបទនេះ យើងនឹងលើកយកអំពីគុណសម្បត្តិ និង គុណវិបត្តិនៃទីផ្សារបណ្តាញយកមកពិភាក្សា។ ### គុណសម្បត្តិ https://siliconbullet.files.wordpress.com/2015/07/network-marketing.jpg ១ អាចធ្វើឲ្យក្រុមហ៊ុនរីកធំធាត់បានលឿន ២ ងាយស្រួលក្នុងការចូលរួមដោយចំណាយដើមតិច ៣ មានក្រុមការងារច្រើននាក់ អាចជួយគ្នាទៅវិញទៅមក ៤ ទទួលបានភាគលាភពីការខិតខំប្រឹងប្រែងរកមនុស្សចូល ៥ ការងារគ្មានគំនាប ធ្វើតាមចិត្តចង់ ### គុណវិបត្ត https://cdn.nyccriminallawyer.com/wp-content/uploads/2015/03/ponzi-scheme.jpg ១ មនុស្សដែលទទួលបានប្រយោជន៍ច្រើន មានចំនួនតិច ២ ជាប្រភេទអាជីវកម្មដែលមនុស្សភាគច្រើនបដិសេធក្នុងការចូលរួម ៣ ជាមុខររបរដែលមិនសូវរកលុយបានប្រសិនបើមិនខំខ្លាំង ៤ មានអាយុកាលមិនសូវយូរ ដោយសារគ្មានលទ្ធភាពពង្រីកសមាជិក ៥ ទទួលការវាយប្រហារច្រើន ប្រសិនបើគ្មានផលិតផលច្បាស់លាស់ ឬ តម្លៃថ្លៃហួស ឬ ធ្វើនំអត់ម្សៅ ជាទូទៅក្រុមហ៊ុនទីផ្សារបណ្តាញទាំងអស់មិនមែនដូចៗគ្នាទាំងអស់នោះទេ ក្រុមហ៊ុនខ្លះធ្វើនំអត់ម្ស៉ៅ គឺមិនមានផលិតផលច្បាស់លាស់ ដើរតែហៅមនុស្សចូល យកលុយពីអ្នកថ្មី ធ្វើជាភាគលាភឲ្យអ្នកចាស់ ក្រុមហ៊ុនប្រភេទនោះយើងហៅថា Ponzi Scheme ឬ ជាក្រុមហ៊ុនScam។ ក្រុមហ៊ុនខ្លះមានផលិតផលដែរ តែតម្លៃផលិតផលថ្លៃហួសហេតុពេក ដើម្បីយកលុយមកធ្វើជាភាគលាភ ហើយដើម្បីទទួលបានភាគលាភសមាជិកត្រូវបង់លុយជារៀងរាល់ខែដែលភាសាបច្ចេកទេសហៅថា Maintenance Fee។ ក្រុមហ៊ុនខ្លះមានផលិតផលល្អ ជាតម្រូវការទីផ្សារ Maintenance Fee ទាប អ្នកដឹកនាំខ្លាំង ក្រុមហ៊ុននោះអាចរស់បានយូរអង្វែង។ សម្រាប់សមាជិកដែលរស់បានយូរហើយទទួលផល គឺជាសមាជិកដែលខិតខំប្រឹងប្រែងរាល់ថ្ងៃ​ មុខក្រាស់ ស៊ូនឹងការបដិសេធ ពូកែរកសមាជិកថ្មី មានភាពជាអ្នកដឹកនាំ ស្គាល់ម្ចាស់ក្រុមហ៊ុនជិតដិត ត្រូវការផលិតផលប្រើ ចូលចិត្តការងារបែបសាងបណ្តាញ មានទីផ្សារផ្ទាល់ខ្លួនក្នុងការលក់ផលិតផលបន្តទទួលបានភាគលាភច្រើន មនុស្សប្រភេទនោះជាមនុស្សដែលអាចជោគជ័យក្នុងគំរូពាណិជ្ជកម្មបែបនេះ។ សម្រាប់សមាជិកដែល ស្រឡាញ់តែលុយ ចង់បានតែភាគលាភ គ្មានថ្វីមាត់ មិនចូលចិត្តសាងបណ្តាញ ខ្លាចនឹងការបដិសេធ ខ្ជិល គ្មានសមត្ថភាព តែងតែខាតបង់ក្នុងគំរូពាណិជ្ជកម្មមួយនេះ ហើយមនុស្សភាគច្រើនគឺស្ថិតនៅក្នុងក្រុមមនុស្សប្រភេទនេះឯង ដែលបណ្តាលឲ្យទីផ្សារបណ្តាញភាគច្រើនត្រូវបានដួលរលំទៅវិញ។ អត្ថបទនេះ បានលើកពីគុណសម្បត្តិ និង គុណវិបត្តរបស់ទីផ្សារបណ្តាញមកពិភាក្សា ដើម្បីជាគតិក្នុងការពិចារណា ប្រសិនបើបងប្អូនមានយោបល់បន្ថែម ដែលអត្ថបទនេះមិនបានលើកមកនិយាយ បងប្អូនអាចចូលរួមជាយោបល់ដើម្បីបានសិក្សាទាំងអស់គ្នា។ ## មនុស្សច្រើន គំនិតច្រើន រៀបរៀងដោយ @Cryptopreneur
0.000 SRY$0.00
Global
Global

Comments