ហេតុអ្វី Password Serey វែងម្ល៉េះ?

មានឆ្ងល់អត់ថាហេតុអ្វីលេខកូដសំងាត់របស់បណ្តាញសង្គមសេរីវែងម្ល៉េះ?
លេខសំងាត់កាន់តែវែង កាន់តែរញ៉េរញ៉ៃ កាន់តែមានសុវត្ថិភាពខ្ពស់។
ឧទាហរណ៍
បើលេខកូដមានតែ១តួ អាចជាលេខឬអក្សរធំ និង អក្សរតូច
ពីលេខសូន្យដល់លេខ៩ មាន១០លេខ អក្សរធំ២៦តួ និង អក្សរតូច២៦តួ នោះមានន័យថា យើងអាចធ្វើការទាយលេខកូដនោះត្រូវ ពេលដែលយើងព្យាយាមទាយ៦២ដង។
ប្រសិនលេខកូដយើងមាន២តួ នោះមានន័យថា យើងត្រូវទាយចំនួន ៣៨៤៤ដង គឺស្មើនឹង ៦២ស្វ័យគុណ២។
ចុះបើលេខកូដសំងាត់របស់សេរីមានដល់ទៅ៥២តួ តើយើងត្រូវទាយប៉ុន្មានដងទើបត្រូវ នោះហើយជាសុវត្ថិភាពនៃលេខសំងាត់ដែលវែងហើយរញ៉េរញ៉ៃ។
ក៏ប៉ុន្តែ ក្នុងចំណោមតួលេខនិងអក្សរទាំង៦២តួនោះរួមមាន
0123456789abcdefghijklmnopqrstuvwxyzABCDEFGHIJKLMNOPQRSTUVWXYZ
គឺគេបានលុបលេខនិងអក្សរចំនួន៤តួចេញគឺ លេខសូន្យ(០) អក្សរអូធំ(O) អក្សរអាយធំ (I) និង អក្សរអិលតូច (l) ពីព្រោះលេខនិងអក្សរទាំងនេះ អាចឲ្យយើងភាន់ច្រឡំគ្នា។
ហេតុដូចនេះ ៦២តួ - ៤តួ = ៥៨តួ ដែលភាសាបច្ចេកទេសយើងហៅថា Base58Check ក្នុងទំរង់ WIF (Wallet Import Format)។
រៀបរៀងដោយ @Cryptopreneur
Comments