Serey is utilizing Blockchain technology

របក​គំហើញ​ឧបករណ៍​ការពារ​មេរោគ​ហីុវ​ថ្មី​ប្រើ​ក្នុង​ស្បូន​ស្រ្តី

C

chris

![hiv.jpg](https://serey.io/imageupload_data/3d8eff48711d13c53977d2927c371eb86d148911) យោងតាមការស្រាវជ្រាវថ្មីពីសាកលវិទ្យាល័យ University of Waterloo ក្នុងប្រទេសកាណាដា បានឱ្យដឹងថា វិធីសាស្ត្រថ្មីមួយដែលទើបរកឃើញ និងខុសពីវិធីបង្ការការចម្លង មេរោគដែលមាន​ពីមុនដូចជា ការប្រើស្រោមអនាម័យឬថ្នាំប្រឆាំងមេរោគហីុវ ដោយវិធីសាស្រ្តថ្មីនេះ​អាចផ្តល់ផល​ប្រយោជន៍ និងមានប្រសិទ្ធិភាពជាងមុនសមស្រប​ទៅតាមលក្ខណៈ​រាងកាយស្រ្តីទូទៅ។ វិធីសាស្រ្តថ្មីនេះគឺគេប្រើឧបករណ៍បំពង់តូចមួយដាក់ក្នុងទ្វារមាសស្រ្តី មានផ្ទុកសារធាតុ អីុដ្រូសីុក្លរ៉ូគីន (hydroxychloroquine) ដែលវាអាចបញ្ចេញនូវសារធាតុនេះបន្តិចម្តងៗ​ទៅតាមរន្ធតូចៗរបស់ឧបករណ៍និងជ្រាបចូលទៅជញ្ជាំងផ្ទៃស្បូនរបស់ស្រ្តីដើម្បីការពារ។ វិធីសាស្រ្តនៃការប្រើប្រាស់ និងលទ្ធផលនៃការសិក្សានេះបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Journal of Controlled Release៕
0.000 SRY$0.00
Global
Global

Comments