ចង់មាន ត្រូវដូរទម្លាប់អាក្រក់ទាំងនេះចេញសិន!
សេដ្ឋីធ្លាប់ដាច់យ៉ៃ ទម្លាយទម្លាប់៤ ដែលធ្វើឲ្យអ្នកទៅតែក្រ និងដាច់យ៉ៃជារៀងរហូត
By Toeuy Hong - October 5, 2018014225
ភាពក្រីក្ររបស់មនុស្សមិនមែនមកពី ស្ថានភាពគ្រួសារតែមួយមុខទេ តែក៏អាចមកពី ផ្នត់គំនិតរបស់មនុស្សផងដែរ។ ប្រសិនបើពួកគេពិតជាចង់ទទួលបានភាពមានបានពិតមែន នោះពួកគេ នឹងប្រឹងប្រែងស្វែងរកច្រក ចេញពីភាពក្រីក្រ តែបើពួកគេគិតថា ជីវិតពួកគេមិនអាចធ្វើអ្វីបានដើម្បីផ្លាស់ប្ដូរស្ថានភាពទេ ពួកគេនៅតែក្រអស់មួយជីវិត។
បើតាមស្ដីរបស់សេដ្ឋី Grant Cardone ជាសហគ្រិនដែលសាងភាពមានបានចេញពីបាតដៃទទេរ បានលើកឡើងនូវ ទម្លាប់ចំនួន៤ ដែលអាចនឹងអូសទាញមនុស្សឲ្យនៅតែក្រ នៅតែដាច់យ៉ៃ៖
១. រស់នៅវិលវល់ក្នុងជីវិតពីអតីតកាល
សេដ្ឋី Grant Cardone បានលើកឡើងថា មនុស្សមួយចំនួន មិនព្រមធ្វើការផ្លាស់ប្ដូរស្ថានភាពជីវិតរបស់ខ្លួនទាល់តែសោះ ពោលគឹជីវិតរបស់ពួកគេនៅដិតដាមជាមួយជីវិតពីអតីតកាលដែលស្ថិតក្នុងភាពក្រីក្រ។ ការដិតដាមជាមួយស្ថានភាពនេះ ធ្វើឲ្យពូកគេហាក់បាក់ស្មារតី បាក់ទឹកចិត្ត ហើយគិតថា នេះជាព្រហ្មលិតខិតបានកំណត់ដល់ពួកគេឲ្យកើតមករស់នៅក្នុងភាពក្រីក្របែបនេះ។
២. បានតែនិយាយ តែមិនព្រមធ្វើ
Grant Cardone បានសង្កត់ធ្ងន់ថា មនុស្សមួយចំនួនបានតែនិយាយពីជាច្រើនលើកច្រើនសារពីគោលដៅរបស់ខ្លួន តែផ្ទុយទៅវិញពួកគេ មិនព្រមអនុវត្ត ឲ្យអាចជារូបរាងឡើយ។ លោកបានបន្ថែមថា ជាជាង បានតែនិយាយអំពីគោលដៅ អ្នកគួរតែចាប់ផ្ដើម អនុវត្ត ដើម្បីសម្រេចនូវគោលដៅដែលអ្នកបានកំណត់។ មនុស្សជោគជ័យនិយាយហើយ គឺពូកគេអនុវត្តតែម្ដង នោះទើបពួកគេសម្រេចបាននូវគោលដៅដែលបានកំណត់។ ដូច្នេះចង់ក្លាយជាបុគ្គលជោគជ័យ កំណត់គោលដៅខ្លួនឯង ហើយយល់ច្បាស់ពីគោលដៅខ្លួនឯង បន្ទាប់មកបង្កើតជាផែនការ ដើម្បីប្រយុទ្ធយកគោលដៅនៅឲ្យបាន។ ដើម្បីសម្រេចគោលដៅបានអ្នកក៏ត្រូវមានជំហានជាក់លាក់ជាបន្តបន្ទាប់ផងដែរ។
៣. ធ្វើការ ងាកមើលតែម៉ោង
នៅក្នុងចំណុចនេះ លោក សេដ្ឋី Grant Cardone បានឲ្យដឹងថា មនុស្សជោគជ័យ ពួកគេ មិនធ្វើការងាកមើលតែម៉ោងនោះទេ តែផ្ទុយទៅវិញពួកគេ ធ្វើការផ្ដោតសំខាន់ទៅលើលទ្ធផលការងារ ច្រើនជាងមើលតែម៉ោងទៅផ្ទះ។ លោកបានបន្តថា មនុស្ស ដែលធ្វើការសំឡឹងឃើញតែលុយជាធំ តែងតែ ធ្វើការចាំមើលតែម៉ោងប៉ុណ្ណោះ តែពួកគេ មិនសូវផ្ដោតលើផលិតភាពការងារឡើយ។ លោកបានផ្ដល់យោបល់ថា ប្រសិនជាអ្នកមានទម្លាប់បែបនេះ អ្នកគួរតែផ្លាស់ប្ដូរវាចេញទៅ ព្រោះបើអ្នកធ្វើការមើលតែម៉ោង នោះផលិតភាពការងាររបស់អ្នកមិនបានល្អនៅទេ ហើយទម្លាប់ធ្វើបែបនេះនឹងតាមដិតដាមអ្នករហូត។
៤. ការមានគោលដៅតូច
មនុស្សដែលមានផ្នត់គំនិតខ្សោយ តែងតែមានគោលដៅតូច ដែលខុសពី អ្នកជោគជ័យ ពួកគេមានក្ដីស្រមៃធំ។ មនុស្សដែល មានទម្លាប់ចង់ក្លាយជាអ្នកមាន តែងតែគិតក្នុងផ្លូវវិជ្ជមានជានិច្ច។ លើសពីនេះពួកគេ លើកទឹកចិត្តអ្នកដទៃ តាមរយៈការជំរុញ ផ្ដល់កម្លាំងចិត្តឲ្យអ្នកដទៃ ឈោងចាប់យកគោលដៅនិងក្ដី ស្រមៃរបស់ពួកគេ។

Comments