Serey is utilizing Blockchain technology

កុំភ័យអ្នកដាំស្វាយ ក្រុមហ៊ុនកែឆ្នៃមួយរបស់កម្ពុជា ធានាទិញស្វាយពីកសិករទាំងតិចទាំងច្រើន

C

chhenghort

មានប្រជាជនកម្ពុជាមួយចំនួនធំកំពុងតែដាំដុះដំណាំស្វាយ ហើយខ្វាយខ្វល់រឿងមិនសូវមានទីផ្សារ ដែលជាហេតុធ្វើអោយស្វាយរបស់់ពួកគាត់លក់មិនចេញទៅក្នងទីផ្សារ។ ថ្មីៗ នេះមានក្រុមហ៊ុន​ក្នុងស្រុកមួយដែលធានាទិញស្វាយពីកសិករកម្ពុជា ដែលកំពុងតែមានស្វាយកែវរមៀតសម្រាប់លក់ ដើម្បីជួយសម្រួលដល់ទីផ្សារកសិផលក្នុងស្រុមមួយចំណែកធំ។ ក្រុមហ៊ុន LBN Agriculture សហគ្រាស អិលប៊ីអិន អេហ្គ្រីខលឈ័រ ជាក្រុមហ៊ុនកែឆ្នែកសិផលកសិកម្មក្នុងស្រុក ដែលមានទីតាំងនៅក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំ បានចេញសេចក្តីប្រកាសទិញស្វាយកែវរមៀតជាច្រើន ពីបងប្អូនកសិករខ្មែរ មិនថាតិចឬច្រើននោះទេ សម្រាប់យកទៅកែច្នៃជាផលិតផលស្វាយសម្រេច។ ចំពោះការទិញផលិតផលស្វាយពីកសិករ ក្រុមហ៊ុនទាមទារនៅចំណុចមួយចំនួនដូចជា ស្វាយកែវរមៀតចាស់សាច់លឿង និងមានទំហំ ៤ ផ្លែ ក្នុងមួយគីឡូ ទើបជាផលិតផលដែលក្រុមហ៊ុនព្រមទទួលទិញ។ នេះជាដំណឹងមួយដ៏ល្អសម្រាប់កសិករ ឬម្ចាស់កសិដ្ឋាន ដែលកំពុងតែស្វែងរកដៃគូក្នុងសហការទិញផលិតផលកសិកម្ម ហើយវាក៏អាចជួយសម្រួលដល់ទីផ្សារផលិតផលស្វាយក្នុងស្រុកអោយកា​ន់តែប្រសើរឡើងទាំងផលិតផលផ្លែស្វាយស្រស់ និងផលិតផលសម្រេច។ វត្តមានក្រុមហ៊ុនកែឆ្នៃក្នុងស្រុកកាន់តែរីកចម្រើន គឺជាប្រផ្នូលមួយបង្ហាញថាសហគ្រិននៅក្នុងប្រទេសយើងមាន ផ្នត់គំនិតរីកចម្រើនច្រើនហើយ ដែលដៃគូសហការទាំងអស់រួមមាន អ្នកផ្គត់ផ្គង់ កសិករ វិនិយោគិន គួរតែគាំទ្រអោយបានច្រើន ព្រោះសហគ្រិនក្នុងស្រុកជាប្រយោជន៍របស់ជាតិសាសន៍យើង ជួយទាំងទីផ្សារកសិផល ក៏ដូចជាបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរផងដែរ។ ទីតាំងរោងចក្រទទួលទិញ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ7 ក្នុងភូមិបេង,ឃុំដារ,ស្រុកមេមត់,ខេត្តត្បូងឃ្មុំ។ ទំនាក់ទំនងផ្នែកលក់ 016 222 786/ 092 999 153/ 088 883 5898៕ អត្ថបទដោយ៖ chhenghort![Screenshot_2018-10-18-14-42-30-42.png](https://serey.io/imageupload_data/dffa948d1ac03fb3d6141e976c75e92cbae832d0)
0.000 SRY$0.00
Global
Global

Comments